វចនានុក្រមខ្មែរវចនានុក្រម
ស្នើ
កិ. [ស្នើ]
សួរឱ្យដឹងសិន, ពិគ្រោះឬប្រឹក្សាមុនសិន (ចំពោះតែជាមួយនឹងឥស្សរជន គឺក្រាបបង្គំទូល, ក្រាបទូល, ទូល, ពិត, ជម្រាប, ឱ្យដឹងការមុនសិន) :

“ទូលស្នើ, ស្នើការ។”
កំហែងយក, រឹបអូស, សុំ (ប្រើសម័យខ្មែរក្រហម) :
“អង្គការស្នើនាឡិកា។”
ស្រទាប់, សង្កាត់ ដែលសើរើឡើងបានដោយងាយ :
“ស្នើក្រដាស, រើយកតាមស្នើ។”
ចំនួនពីរគួបគ្នា (ចំពោះតែសន្លឹក ដូចយ៉ាងម្លូជាដើម) :
“ម្លូប្រាំស្នើ ម្លូដប់សន្លឹក។”
(ធ្លាប់សរសេរមកថា ស្នើរ ប៉ុន្តែដោយពិនិត្យឃើញថាពាក្យនេះចេញមកពី សើ ទើបសរសេរថា ស្នើ វិញ)។