វចនានុក្រមខ្មែរវចនានុក្រម
ស្នេហា
គុ., ន. [ស្នែ-ហា]
សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ :
សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ :
សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ :
“ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា។ (ព.ពុ.) ថា ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើត ព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្ម ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ ...។ (ច្រើនប្រើក្នុងកាព្យ) ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឱ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក ហើយឱ្យទៅណា? ...។”
(ម.ព. ប្រលោមលោក)។
“”