វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ស្រឡាញ់, ស្រឡាញ់ជាប់ចិត្ត ស្អិតល្មួតដូចជាជ័រ :

ឧទាហរណ៍

“គេមិនស្នេហ៍បន្តិចបន្តួចមករកខ្ញុំទេ។”

២

សេចក្ដីជាប់ចិត្តស្អិតក្រៃពេកដោយអាចនឹងចេញខ្លួនស្នងគេបាន :

ឧទាហរណ៍

“(ច្រើនតែប្រើក្នុងកាព្យ) ឱមាសស្នេហ៍ស្នង ម្ដេចក៏ឱ្យបង ទទួលរងទុក្ខ ចំណង់បើដល់ ទៅពេលខាងមុខ សមនឹងផ្ដល់ទុក្ខ ជាងនេះទេដឹង? ...។”

៣

ស្រឡាញ់ស្និទ្ធស្អិតល្មួតជាប់ចិត្តនឹកជានិច្ច។

ឧទាហរណ៍

“”

៤

(ព.ប្រ.) សាមញ្ញ) ស្រឡាញ់ជាប់ចិត្តស្អិតល្មួត កាលបើភ្នកនឹកដល់ក៏ខ្វល់ចិត្តនាំឱ្យដកដង្ហើមធំវែងៗញយៗដូចមនុស្សហឺត :

ឧទាហរណ៍

“វាចេះតែស្រពោនស្រពាប់ ព្រោះតែស្នេហ៍ហឺតហ្នឹងឯងណ៎ៈ បង! ...។ (ពាក្យកាព្យសាមញ្ញ) ស្នេហាស្នេហ៍ហឺត នាំឱ្យផ្ដាក់ផ្ដឺត ភ្លេចការរបរ ទោះនៅក្នុងផ្ទះ ទោះបីចេញចរ គ្មានចិត្តត្រេកអរ ចំពោះការងារ។”

៥

(ព.ប្រ.) ស្នេហាស៊ប់ងងុលងប់ហួសហេតុ ថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឱ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត :

ឧទាហរណ៍

“ព្រោះតែស្នេហ៍ហៃហ្នឹងហើយតើ បានជាហិនហោចខ្លោចចង្រុះអស់ទ្រព្យធនគ្មានសល់។ (ពាក្យកាព្យសាមញ្ញ) ស្នេហាស្នេហ៍ហៃ ជាតួចង្រៃ បំផ្លាញទ្រព្យា ងប់ចិត្តជោកជាក់ ធ្លាក់ការសិក្សា នាំឱ្យអាត្មា ខូចកេរ្តិ៍ខូចឈ្មោះ។”

៦

(ដូចគ្នានឹង សិនេហ ដែរ)។

ឧទាហរណ៍

“”

៧

ឈ្មោះទុព្វិជ្ជាមួយប្រភេទជាវិជ្ជាលាមក ជាវិជ្ជាមិនចេញមុខ ... :

ឧទាហរណ៍

“(ព.ទ.បុ.) ថា ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្ដេកផ្ដិត ពុំស្មើសង្គ្រោះ មានន័យថា ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្ដីស្និទ្ធស្នាល ត្រអាលរកគ្នាទេ, ការស្រឡាញ់ផ្ដេកផ្ដិត ប៉ុន្តែពុំសង្គ្រោះគ្នាសោះ ក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ។”

៨

បន្ទន់ចិត្ត ឬបញ្ចូលចិត្តឱ្យគេស្រឡាញ់ ដោយមន្តអាគមគាថា ឬដោយវិធីណាមួយ :

ឧទាហរណ៍

“នាងរកគ្រូមន្តអាគមមកដាក់ស្នេហ៍។”

៩

ឈ្មោះទុព្វិជ្ជានោះដែរ ប៉ុន្តែមានលក្ខណៈផ្សេង (មិនបាច់បញ្ចេញអត្ថន័យ)។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់