ស្នែង
ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង។
ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង។
ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង។
“”
ទម្ងន់ល្មមសែងពីរនាក់រួច :
“អីវ៉ាន់ពីរស្នែង។”
ឈ្មោះចេកឥតត្រយូងមួយប្រភេទ ផ្លែវែងៗ ទងនិងសំបកស្វិត, មួលទងទើបឆាប់ទុំ, វេលាទុំ សំបកឡើងសម្បុរលឿងជាំ សាច់ខាងក្នុងលឿងខ្ចី, អាចទុកបានយូរថ្ងៃមិនរលួយ, ទុកយូរទៅឡើងសំបកក្រមៅ, បើចង់ឱ្យមានរសឆ្ងាញ់ប្លែកពីប្រក្រតី ត្រូវស្ងោរឱ្យឆ្អិនហើយអាំងថែមទៀត, ច្រើនមាននៅព្រៃចម្ការលើ ក្នុងស្រុកព្រៃឈរនិងស្រុកកំពង់សៀម ខេត្តកំពង់ចាម :
“ចេកស្នែងមានតម្លៃជាងចេកឯទៀតក្នុងកម្ពុជរដ្ឋ។”
គ្រឿងផ្លុំធ្វើដោយចុងស្នែងក្របីឬដោយសំបកតង្កៀបក្ដាមគ្រោងជាដើម មានសូរលាន់ឮរំពង :
“ផ្លុំស្នែង, បង្កូកស្នែង។”
អវយវៈមានសាច់រឹងស្និទ្ធដុះលើក្បាលសត្វពួកខ្លះ មានគោក្របីជាដើម :
“ស្នែងគោ, ស្នែងក្របី, ស្នែងក្ដាន់។”
ស្នែងម្រឹគពួកខ្លះ ដែលវាកាច់ស្នែងចាស់ហើយទើបដុះឡើងទៀតនៅទន់ៗ។
“”