វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្នោ

ន. [ស្នោ]

ឈ្មោះឈើតូចមួយប្រភេទ សាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្គ្រេមអង្ក្រម, ផ្កាលឿងខ្ចី ប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឈ្មោះឈើតូចមួយប្រភេទ សាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្គ្រេមអង្ក្រម, ផ្កាលឿងខ្ចី ប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន :

ឧទាហរណ៍

“អន្លក់ផ្កាស្នោលាយដើមព្រលឹតហាន់, ជ្រក់ផ្កាស្នោ, នំផ្កាស្នោ។”

២

វត្ថុធាតុសិប្បនិម្មិតម្យ៉ាងដែលមានទម្ងន់ស្រាល ស្ពោត ច្រើនមានពណ៌ស ដែលគេប្រដូចទៅនឹង (ដើម) ស្នោ, ដែលធ្វើពីវត្ថុធាតុនេះ :

ឧទាហរណ៍

“កេសស្នោ, ចានស្នោ, បារីកន្ទុយស្នោ។”

៣

ស្រាលស្ងើក។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់