ស្ពៃ
ដំណាំពួកមួយ ដាំយកធាង, យកស្លឹក, យកមើម ប្រើជាបន្លែ, ជាអន្លក់ ឬប្រើការជ្រក់ :
ដំណាំពួកមួយ ដាំយកធាង, យកស្លឹក, យកមើម ប្រើជាបន្លែ, ជាអន្លក់ ឬប្រើការជ្រក់ :
ដំណាំពួកមួយ ដាំយកធាង, យកស្លឹក, យកមើម ប្រើជាបន្លែ, ជាអន្លក់ ឬប្រើការជ្រក់ :
“ស្ពៃក្ដោប, ស្ពៃមើម, ស្ពៃហាង, ស្ពៃស ឬសាលាដ; ...។”
ឈ្មោះស្ពៃមួយប្រភេទមានស្លឹកក្ដោបចូលគ្នាជាដុំមូលធំមួយ ដែលគេយកមកប្រើជាបន្លែស្រស់និងស្លបានជាច្រើនមុខ :
“សម្លស្ងោរស្ពៃក្ដោប។”
ឈ្មោះស្ពៃមួយប្រភេទមានស្លឹករួញក្រញាញ់ ដែលគេយកមកប្រើជាបន្លែស្រស់និងស្លបាន :
“សម្លស្ងោរប្រហិតស្ពៃក្រញាញ់។”
ឈ្មោះស្ពៃមួយប្រភេទមានធាងរាងមូល ស្លឹកនិងធាងពណ៌បៃតង (ដែលគេហៅថាខៀវនោះ) អាចប្រើជាបន្លែស្រស់និងស្លបាន :
“សម្លឆាស្ពៃខៀវ។”
ឈ្មោះស្ពៃមួយប្រភេទមានធាងសំប៉ែត មានរសល្វីងលើសស្ពៃដទៃ អាចប្រើជាបន្លែស្រស់និងស្លបាន។ ជួនគេហៅ ស្ពៃហាង :
“សម្លស្ងោរត្រីស្ពៃខ្មៅ។”
ឈ្មោះស្ពៃមួយប្រភេទមានធាងរាងមូលដូចចង្កឹះ :
“សម្លស្ងោរស្ពៃចង្កឹះ។”
ឈ្មោះស្ពៃមួយប្រភេទមានស្លឹកធំរីកសណ្ឋានដូចជើងទា។ គេច្រើនយកមកធ្វើជាជ្រក់ស្ពៃ :
“ជ្រក់ស្ពៃជើងទា។”
(ជួនគេហៅថា ខាត់ណាក្ដោប ផងដែរ)។