វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្រណោះ

កិ. [ស្រ-ណោះ]

នឹកស្ដាយស្រងោចចិត្ត, ភ្នកនឹកដល់ដំណើរដើមដែលធ្លាប់ ឬបានឃើញដំណែលដែលធ្លាប់ ក៏កើតលន្លង់លន្លោចចិត្ត ឬនឹកស្ដាយស្រងោច :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

នឹកស្ដាយស្រងោចចិត្ត, ភ្នកនឹកដល់ដំណើរដើមដែលធ្លាប់ ឬបានឃើញដំណែលដែលធ្លាប់ ក៏កើតលន្លង់លន្លោចចិត្ត ឬនឹកស្ដាយស្រងោច :

ឧទាហរណ៍

“ស្រណោះល្បែងកាលខ្លួនពីក្មេង, ស្រណោះកន្លែងដែលធ្លាប់នៅ។”

២

(ព.សា.) នឹកឃើញ, នឹកដល់, រឭកដល់ :

ឧទាហរណ៍

“ស្រណោះពេលព្រះអាទិត្យរៀបអស្ដង្គត។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់