វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្រី

ន. [ស្រី]

ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្ក្រឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក) ; ត្រូវប្រើឱ្យស្របគូគ្នាថា ស្រី ប្រុស ឬ ប្រុស ស្រី; កុំប្រើថា ស្ត្រី ប្រុស ឬ បុរស ស្រី ឡើយ, ត្រូវប្រើថា បុរស ស្ត្រី ឬ ស្ត្រី បុរស ទើបស្របគ្នា :

ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្ក្រឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក) ; ត្រូវប្រើឱ្យស្របគូគ្នាថា ស្រី ប្រុស ឬ ប្រុស ស្រី; កុំប្រើថា ស្ត្រី ប្រុស ឬ បុរស ស្រី ឡើយ, ត្រូវប្រើថា បុរស ស្ត្រី ឬ ស្ត្រី បុរស ទើបស្របគ្នា :

ឧទាហរណ៍

“ប្រុសស្រីជាប្ដីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម)។ (ព.កា.) ថា ស្រីប្រុសទាំងទ្វី ជាគូមានពី បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឱ្យឈ្មោះថាប្ដី។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្ដីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់។ ប្ដីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឱ្យនាងឱ្យអ្នក ចងចាំគ្រប់ប្រាណ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ។ តែងបានចម្រើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឱ្យគង់។ល។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឱ្យបានឋិតថេរចីរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឱ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្ដី ឫករាបស្រគត់ ផ្គង់ផ្គត់សម្ដី ការកេរខ្មាសស្រី បរិសុទ្ធមែនមួន។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឱ្យឃ្មាត ឱ្យខ្មីសង្វាត មិនមានស្ងៀមដៃ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្ដាប់ផ្គាប់ចិត្ត ប្ដីគ្រប់វេលា។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្ដី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្ដីផ្ដាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្ដី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្ដា អាចទទួលប្រាណ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឱ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា។ ក្ដីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឱ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឱ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗតាមបាន។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្ដីធ្យាន ម្ដេចៗមិនថា។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្ដីសុចរិត ជាក្រឹត្យថ្លៃថ្លា ឱ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ។ សម្ដែងសេចក្ដី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី។ I៚ (បើពេញចិត្ត, គួរទន្ទេញឱ្យចាំរត់មាត់, ជាការប្រពៃពេក)។”

២

សិរី។ ខ្មែរច្រើនប្រើជាពាក្យរួមពីខាងដើមសព្ទដទៃ, ដូចជា ព្រះស្រីសព៌េជ្ញ ព្រះសព៌េជ្ញមានសិរី (ព្រះសព្វញ្ញុពុទ្ធ)។

ឧទាហរណ៍

“”

៣

(រ.ស.) ស្លាក្រក។

ឧទាហរណ៍

“”

៤

(រ.ស.) ស្លាបុក។

ឧទាហរណ៍

“”

៥

(រ.ស.) ម្លូបៀក។

ឧទាហរណ៍

“”

៦

(រ.ស.) ស្លាតម្ពុល។

ឧទាហរណ៍

“”

៧

(រ.ស.) ម្លូ, ស្លឹកម្លូ។

ឧទាហរណ៍

“”

៨

(រ.ស.) ស្លាស្លឹង។

ឧទាហរណ៍

“”

៩

(រ.ស.) ថ្នាំចុក។

ឧទាហរណ៍

“”

១០

(រ.ស.) ស្លាខ្ចី។

ឧទាហរណ៍

“”

១១

សិរីសួស្ដី។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ស្ត្រី ផង)។ 1

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់