វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ព្រឺស្រយង់ស្រពន់ ដោយប៉ះពាល់សម្ផស្សប្លែកខុសប្រក្រតី មានសម្ផស្សត្រជាក់ជាដើម :

ឧទាហរណ៍

“ស្រៀវធ្មេញ។”

២

ព្រឺដោយស្ញើបខ្លាំង :

ឧទាហរណ៍

“ខ្លាចស្រៀវសាច់។”

៣

ព្រឺខ្លួនខ្ញាកៗ សង្កើសង្កាញ់រកកល់គ្រុន :

ឧទាហរណ៍

“យប់មិញមិនគ្រុនទេ គ្រាន់តែស្រៀវបន្តិចៗ។”

៤

(ម.ព. ស្រៀវគ្រុន)។

ឧទាហរណ៍

“”

៥

គ្រុនមានលាយស្រៀវផង។

ឧទាហរណ៍

“”

៦

តូចរៀវ, ខ្ពស់ស្រឡះ :

ឧទាហរណ៍

“រាងស្រៀវ។”

៧

ខ្ពស់ស្រឡេវគួរស្ញើប :

ឧទាហរណ៍

“ដើមឈើខ្ពស់ស្រៀវ។”

៨

រួស, ដែលខ្លាចរំពាត់ :

ឧទាហរណ៍

“សេះស្រៀវ, គោស្រៀវ (ប្រើតាមទម្លាប់ដោយស្រុក)។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់