វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

អស់ខ្យល់ដង្ហើម, អស់ជីវិត; មិនធ្វើចលនា មិនដំណើរការដូចធម្មតា :

ឧទាហរណ៍

“គាត់ស្លាប់ដោយជរាពាធ; មនុស្សស្លាប់។”

២

ដែលមិនកម្រើកឬមិនធ្វើចលនា; ដែលគេលែងប្រើការ :

ឧទាហរណ៍

“សរសៃស្លាប់ (មិនរួស), ស្លាប់ដៃជើង, ជំងឺស្លាប់មួយចំហៀងខ្លួន; ភាសាស្លាប់។”

៣

ទឹកដែលគេលត់ដែកឬលត់លោហជាតិណាមួយ។

ឧទាហរណ៍

“”

៤

នាឡិកាឈប់មិនដើរ។

ឧទាហរណ៍

“”

៥

(ម.ព. នាឡិកាងាប់)។

ឧទាហរណ៍

“”

៦

អស់ចិត្ត, សុខចិត្ត។

ឧទាហរណ៍

“”

៧

ខូចឬបង់ប្រយោជន៍។

ឧទាហរណ៍

“”

៨

ដែលស្មោះស្ម័គ្រប្ដូរផ្ដាច់នឹងគ្នា, ដែលស្មោះត្រង់; ដែលស្អប់គ្នាយ៉ាងខ្លាំង ប្រឆាំងគ្នាគ្មានទីបញ្ចប់ :

ឧទាហរណ៍

“មិត្តស្លាប់រស់, គូស្នេហ៍តស៊ូស្លាប់រស់នឹងគ្នា; សត្រូវស្លាប់រស់, ប្រយុទ្ធគ្នាស្លាប់រស់។”

៩

រាបសាច់ឬរំងាប់សាច់ខុសពីប្រក្រតីដើម លែងប្រែប្រួលទៅទៀត :

ឧទាហរណ៍

“សំពត់ស្លាប់សាច់។”

ចំណាំការប្រើប្រាស់

(វេវ. បរិនិព្វាន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគតឬសុរគត; ក្ស័យ, ក្សិណក្ស័យ; ទទួលអសញ្ញកម្មឬទទួលអសញ្ញភាព; ទទួលមរណភាព; ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារឬបែកធ្លាយសង្ខារ; បាត់បង់; ដើរ; ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង; តេន ប្រើតាមថ្នាក់ ខ្ពស់, កណ្ដាល, ទាបនិងសាមញ្ញ ព.ផ្ទ. រស់)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់