វចនានុក្រមខ្មែរវចនានុក្រម
ស្លោក
គុ. [ស្លោក]
ស្វិតជាំដោយចំហាយក្ដៅ ឬកត្តាផ្សេងទៀត :
ស្វិតជាំដោយចំហាយក្ដៅ ឬកត្តាផ្សេងទៀត :
ស្វិតជាំដោយចំហាយក្ដៅ ឬកត្តាផ្សេងទៀត :
“ស្លឹកឈើស្លោក, ស្លឹកស្រូវស្លោកដោយមមាចបៃតង, (ជំងឺ) ស្លោកសាច់បេះដូង។”
(ព.ប្រ.) ឡើងមុខស្ពាន់អែស្រពោនស្រពាប់ :
“ដៀលស្លោកមុខ, ភ័យស្លោកមុខ។”
សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថា ជាភាសាសំស្ក្រឹតឬបាលី; កេរ្តិ៍ឈ្មោះល្អ។
“”
ខ្មែរច្រើនប្រើសំដៅពាក្យរៀលសម្រាប់ទាយលក្ខណៈមនុស្សជាដើម ដូចជា ជំហរសិង្ហ សម្លឹងខ្លា សំឡេងស្អា ភ្នែកមាន់ព្រៃ (ទាយថា មនុស្សម្នាក់បើប្រកបព្រមដោយលក្ខណៈទាំង ៤យ៉ាងនេះ ជាអ្នកមានបុណ្យ មានអំណាចចិត្តមុត) :
“មានពាក្យសុភាសិតថា កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ។”
ថង់សម្រាប់ច្រកបាត្រ :
“ស្លោកបាត្រ; បាត្ររបស់ខ្ញុំករុណាមានតែស្លោកឥតយោគ។”
(ម.ព. សម្លោក និង សិលោក ផង)។