វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្វាហៈ

ឧ. [ស្វា-ហៈ]

ពាក្យឧទាន (ប្រើតាមលទ្ធិព្រាហ្មណ៍) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្ដីថា "សូមគោរព!" ឬថា "សូមឱ្យមានតេជះ!; សូមឱ្យមានជោគជ័យ!"។

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ពាក្យឧទាន (ប្រើតាមលទ្ធិព្រាហ្មណ៍) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្ដីថា "សូមគោរព!" ឬថា "សូមឱ្យមានតេជះ!; សូមឱ្យមានជោគជ័យ!"។

ឧទាហរណ៍

“”

២

ពាក្យប្រើក្នុងការសូត្រសែកមន្តអាគមស្ដោះផ្លុំឬសូត្ររម្ងាប់, ច្រើនតែប្រើជាពាក្យផ្ដើម ឬជាពាក្យបញ្ចប់មន្តអាគម, សំដៅសេចក្ដីដូចខាងលើ ក៏មាន, សំដៅសេចក្ដីថា "គេថាត្រូវហើយ!, និយាយត្រូវហើយ!" ក៏មាន (បទសន្ធិជា សុ + អាហ, សុ > ស្វ), ដូចជា ឱមសិទ្ធី ស្វាហៈ! ...; ប្រើជា ស្វាហាយ ឬ ស្វាហាយៈ (< សុ + អា + ហាយ) "ឱ្យបាត់ទៅ!; ឱ្យជាសះស្បើយទៅ!" ក៏មាន, ជា ស្វាហាបតិ៍ (ស្វាហាប់) "សូមគោរពព្រះអគ្និ!" ឬ "សូមឱ្យក្ដៅដូចភ្លើង!, ឱ្យឆេះដូចភ្លើង!" ក៏មាន។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ស្វាហាបតិឬស្វាហាបតិ៍ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់