វចនានុក្រមខ្មែរវចនានុក្រម
ស្វិតចៅ
ឈ្មោះបក្សីមួយប្រភេទ មាឌតូច ពួកចាបយំឮសូរសព្ទស្រមៃហាក់ដូចជាពាក្យថា ស្វិតចៅៗ! ... ឬថា ស្វិតទេចៅៗ! ... (មានរឿងព្រេងបរម្បរា តំណាលថាសត្វនេះ មានដើមកំណើតមកពីដូនចាស់ម្នាក់ ដែលចៅប្រុសកំលោះវាយសម្លាប់ ព្រោះខឹងដោយឱ្យអាំងសាច់ស្រស់មួយដុំ ស្វិតតូចខុសពីប្រក្រតីដើម ក៏ចាប់ប្រកាន់ថា ជីដូនលបបរិភោគខ្លះបានជានៅសល់តិច; ជីដូនប្រាប់ថា ស្វិតទេចៅ! ... ក៏ពុំជឿ ...)។