វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្អំ

កិ. [ស្អំ]

កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំ ដើម្បីឱ្យស្រកឬកុំឱ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឱ្យបាត់ឈឺ ឱ្យរួញ, ឱ្យស្វិត; ប្រើមធ្យោបាយផ្សេងទៀត ដើម្បីបំបាត់ការឈឺចាប់ :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំ ដើម្បីឱ្យស្រកឬកុំឱ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឱ្យបាត់ឈឺ ឱ្យរួញ, ឱ្យស្វិត; ប្រើមធ្យោបាយផ្សេងទៀត ដើម្បីបំបាត់ការឈឺចាប់ :

ឧទាហរណ៍

“ស្អំជើង; ស្អំឫសដូងបាត; ស្អំទឹកកកលើពោះ, ស្អំសរសៃដោយម៉ាស៊ីនស្អំ។”

២

ឈ្មោះឈើមួយប្រភេទ ស្លឹកល្អិត ក្លិនស្អុយបន្តិចៗ, ប្រើការជាអន្លក់ឬជាបន្លែបាន តាមដោយចំណូលដែលធ្លាប់បរិភោគ :

ឧទាហរណ៍

“សម្លស្អំ។”

៣

ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្អាត ថា ស្អាតស្អំ គឺស្អាតសមរម្យ, ស្អាតមិនទាស់ភ្នែក; មិនសៅហ្មង, មិនមានមន្ទិល (ដោយប្រការណាមួយ) :

ឧទាហរណ៍

“កន្លែងស្អាតស្អំ, ធ្វើការស្អាតស្អំ; មនុស្សស្អាតស្អំ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់