វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ហូល

ន. [ហូល]

ឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធ លើកជាគោម ជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗ តាមចំពោះនិងសេចក្ដីពេញចិត្តនៃអ្នកត្បាញ ជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់មមឹះមមៀវរបស់ស្ត្រីខ្មែរ :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធ លើកជាគោម ជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗ តាមចំពោះនិងសេចក្ដីពេញចិត្តនៃអ្នកត្បាញ ជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់មមឹះមមៀវរបស់ស្ត្រីខ្មែរ :

ឧទាហរណ៍

“ហូលប្រុស, ហូលស្រី។”

២

ហូលដែលត្បាញលើកជាក្បាច់ជរត្រង់ជាយ។ (ព.កា.) ថា :

ឧទាហរណ៍

“មេបាស្លៀកហូលជរ សម្ដីខ្ទរប្រកាន់ច្បាប់ ឱ្យត្រូវតាមទម្លាប់ សណ្ដាប់ធ្នាប់ទម្រង់ការ។ ពីបូរាណព្រេងព្រឹទ្ធ ត្រូវតែគិតតាមវោហារ ចាស់ទុំជាអាចារ្យ ទើបកិច្ចការបានចម្រើន។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់