វចនានុក្រមខ្មែរវចនានុក្រម
ហួង
កិ. [ហួង]
ទាមយក, តោងទាម, ខារខាំង :
ទាមយក, តោងទាម, ខារខាំង :
ទាមយក, តោងទាម, ខារខាំង :
“ហួងយកទ្រព្យសម្បាច់; ហួងប្រយោជន៍ឱ្យបានតែខ្លួនម្នាក់ឯង។”
ដែលមានក្លិនល្អឬអាក្រក់ធុំច្បាស់ប្រាកដ, ដែលធុំក្លិនភាយ :
“ធុំក្លិនក្រអូបហួង, ធុំក្លិនស្អុយហួង។”
ឈ្មោះរូបប្រាក់សម័យបុរាណសម្រាប់ចាយក្នុងកម្ពុជរដ្ឋ តម្លៃ១០សេន :
“ពីរហួងជាមួយស្លឹង បួនស្លឹងជាមួយបាទ (=៨០សេន)។”
(ប៉ុន្តែក្នុងរជ្ជកាលខ្លះគិតតម្លៃមួយហួងត្រឹមតែ៧សេនកន្លះ, ពីរហួងជាមួយស្លឹង=១៥សេន, បួនស្លឹងជាមួយបាទ=៦០សេន។ ចាស់ទុំពីដើមច្រើនប្រដៅកូនចៅថាដូចជា បានប្រាក់មួយហួងមួយស្លឹងត្រូវសន្សំទុក កុំចាយវាយកញ្ជះកញ្ជាយពេក!)។