វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ពោលពាក្យចេញឈ្មោះដល់ :

ឧទាហរណ៍

“មាតាហៅបុត្រឱ្យមកបរិភោគអាហារ។”

២

ស្រែកដង្ហោយចេញឈ្មោះពីចម្ងាយ :

ឧទាហរណ៍

“ស្រែកហៅគ្នាឱ្យយកទូកមកចម្លង។”

៣

ថា, ឈ្មោះថា, មានឈ្មោះថា :

ឧទាហរណ៍

“នេះហៅអី?; -គាត់ឈ្មោះមាសហៅសុវណ្ណ។”

៤

ឱ្យឈ្មោះថា, សន្មតនាមថា :

ឧទាហរណ៍

“មនុស្សបង្ខូចប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃហៅថាពាល។”

៥

បង្គាប់ឱ្យមកឬឱ្យទៅ :

ឧទាហរណ៍

“មានដីកាហៅខ្លួនឱ្យចូលទៅសាលាដំបូង។”

៦

និយាយបូរបាច់ដង្ហោយហៅព្រលឹងឱ្យចូលមកកាន់រូបកាយវិញ (ធ្វើតាមតម្រាព្រាហ្មណ៍)។

ឧទាហរណ៍

“”

៧

អញ្ជើញភ្ញៀវក្នុងអាវាហវិវាហមង្គលជាដើម។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ខ្មែរបុរាណប្រើជា ហាវ។ ម.ព. ហ័វ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់