ឡុងសុង
ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរស កាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ :

“កាត់សក់ឡុងសុង។ (ព.កា.) ថា សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនោះពុំគង់ នៅយូរប៉ុន្មាន។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អាន តាំងពីបូរាណ រៀងដល់ឥឡូវ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ។”
ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន (ទ្រង់ស្រង់) :
“លេងភ្លេងឡុងសុង (លេងភ្លេងស្ដេចស្រង់) ; ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្ក្រាន្តជាដើមក៏ប្រើខ្លះដែរ។ (ព.កា.) ថា មហាក្សត្រិយ៍ឬសង្ឃ នៅពេលត្រូវស្រង់ ទឹកដោយកម្សាន្ត ក្នុងកាលចូលឆ្នាំ ជាថ្ងៃសង្ក្រាន្ត ហៅថាពេលស្នាន មានភ្លេងឡុងសុង។ សម័យសព្វថ្ងៃ បើចង់កែខៃ គួរហៅភ្លេងស្រង់ ចម្រើនសិរី មង្គលអស់អង្គ ទោះក្សត្រិយ៍ទោះសង្ឃ ប្រសិទ្ធសួស្ដី។”