វចនានុក្រមខ្មែរវចនានុក្រម
អគោចរ
ន. [អៈ-គោ-ច]
ទីដែលមិនគួរទៅ; ទីដែលបព្វជិតពុំគួរទៅ។ លំនៅពេស្យា, លំនៅស្ត្រីមេម៉ាយ, លំនៅស្ត្រីចាស់ក្រមុំ, លំនៅភិក្ខុនី, លំនៅបណ្ឌក, ទីប្រជុំផឹកសុរា ឬ រោងលក់សុរា ទាំង ៦កន្លែងនេះជាអគោចរ, បព្វជិតពុទ្ធសាសនិកពុំគួរទៅឡើយ (ព.ពុ.)។ (ព.ផ្ទ.) គោចរ។
