វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អង្កាញ់

ន. [អង់-កាញ់]

ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង :

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង :

ឧទាហរណ៍

“សម្លផ្កាអង្កាញ់។”

២

កាងម្រាមដៃម្ខាងឱ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដង ធ្វើឱ្យមានជាផ្នត់ :

ឧទាហរណ៍

“អង្កាញ់ចីពរ។”

៣

ជួរឬស្រទាប់រលកតូចៗ :

ឧទាហរណ៍

“អង្កាញ់រលក (ច្រើនហៅ កង្កាញ់រលក ជាង)។”

៤

(ព.ប្រ.) ដែលរត់ឬដើរលឿនញាប់ជើងរមេញ :

ឧទាហរណ៍

“រត់កង្កាញ់, ដំណើរកង្កាញ់។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់