វចនានុក្រមខ្មែរ

អង្ក្រង

សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងប្រផេះ, អង្ក្រងភ្លើង។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងប្រផេះ, អង្ក្រងភ្លើង។

ឧទាហរណ៍

“”

២

(ព.ប្រ.) ស្រុះគ្នាជាឯកច្ឆន្ទ (មិនមើលបំណាំមិនប្រចាំគ្នា) :

ឧទាហរណ៍

“(ព.កា.) ថា គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្ក្រង រ៉ាប់រងនាទី ឱ្យមានវុឌ្ឍី សុខសាន្តបវរ។ សាមគ្គីភេទ បង្កើតជាហេតុ ការណ៍លម្អក់ពណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់៕។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់