វចនានុក្រមខ្មែរវចនានុក្រម
អង្គុយ
កិ. [អង់-គុយ]
សម្រេចឥរិយាបថមួយ ដោយដាក់អង្គឱ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ :
សម្រេចឥរិយាបថមួយ ដោយដាក់អង្គឱ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ :
សម្រេចឥរិយាបថមួយ ដោយដាក់អង្គឱ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ :
“អង្គុយច្រហោង, អង្គុយបញ្ឈរជង្គង់, អង្គុយបត់ជើង, អង្គុយពែនភ្នែន។ល។”
ឈ្មោះសណ្ដែកមួយប្រភេទ ស្លឹក, ផ្លែ, គ្រាប់ ស្រដៀងនឹងសណ្ដែកទ្រើង ប៉ុន្តែដើមទាបៗ មិនវារមិនឡើងទ្រើង :
“គ្រាប់សណ្ដែកអង្គុយសម្រាប់ប្រើការធ្វើនំចំណី។”
(សំនួន.) (ព.ប្រ.) រង់ចាំតែ, ចេះតែ (ហាក់ដូចជាអង្គុយរង់ចាំតែ) :
“មិនគិតធ្វើការរកស៊ីនឹងគេ អង្គុយចាំតែសុំគេ!; គ្មានអ្នកណានឹងអង្គុយតែឱ្យញយៗទេ!; ឥតធ្វើការអ្វីសោះ អង្គុយតែស្ដីឱ្យគេ! (ព.សា.)។ (ព.កា.) ថា ខ្លួនឥតធ្វើអ្វី អង្គុយតែស្ដី ត្រួតត្រាលើគេ បន្ទោសញយៗ ថែមៗទ្វេទ្វេ ត្រង់ខ្លួនទទេ ឥតអៀនឥតខ្មាស។”
(សំនួន.) (ម.ព. អង្គុយចាំតែ)។
“”
(ម.ព. ឥរិយាបថ ផង)។