អង្សា
ស្មា (រ.ស.) ព្រះអង្សា ស្មាក្សត្រិយ៍។
ស្មា (រ.ស.) ព្រះអង្សា ស្មាក្សត្រិយ៍។
ស្មា (រ.ស.) ព្រះអង្សា ស្មាក្សត្រិយ៍។
“”
ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុំឬជ្រុង :
“មុំ៩០អង្សា។”
(ព.ហ.) ឈ្មោះមាត្រារង្វាស់ល្វែងរាសី ... (៣០អង្សាជា ១រាសី, ១២រាសីជា ១រាសិចក្រ ឬ ១ចក្ររាសី មាន ៣៦០អង្សា ...)។
“”
កម្រិតគំនូសលេខលើប្រដាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម :
“កម្ដៅឡើងដល់ ៤០ អង្សា។”
ពាក្យហៅថ្ងៃទាំង ៧តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស (តាមក្បួនព្រាហ្មណ៍) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្ទ្រ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរា ដល់វេលានឹងស្លាប់ ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លួនឬក្នុងថ្ងៃដើមអង្សា (មុនថ្ងៃអង្សា១ថ្ងៃ) ឬក៏ក្នុងថ្ងៃចុងអង្សា (ក្រោយថ្ងៃអង្សាមួយថ្ងៃ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ។
“”
(ម.ព. អង្ស ផង)។