អញ្ញត្រសព្ទ
សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឱ្យគង់នៅ), ដូចជា នេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក (មានសំឡេងជា និះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់) ; ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា (មី-នា) ថា មី-ណា, ព័ត៌មាន (ព័រ-តៈ-ម៉ាន) ថា ព័រ-ដ-មាន, វត្តមាន (វ័ត-តៈ-ម៉ាន) ថា វ័ត- តៈ-មាន ជាដើម នេះក៏ជា អញ្ញត្រសព្ទដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ :