វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អធិកអធម

ន. [អៈ-ធិក-អៈ-ធំ]

ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយ ដែលរុងរឿងផង រម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយ ដែលរុងរឿងផង រម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង :

ឧទាហរណ៍

“ធ្វើបុណ្យសីមាអធិកអធម ៧ យប់ គម្រប់ ៧ ថ្ងៃ គឺធ្វើបុណ្យសីមានោះ មានរបៀបរៀបចំរុងរឿងហ៊ឹកហ៊ាក់ផង មានល្បែងរបាំរម៉េះរម៉ោះនិងការលក់ដូរចេកអំពៅនំចំណីជាដើម រប៉ិចរប៉ី រាយរង ពេញពាសនៅទីជិតៗនោះផង; បើមិនមានលក្ខណៈដូច្នោះទេ ពុំគួរហៅថា អធិកអធម ឡើយ; (ព.កា.) ថា គេធ្វើបុណ្យសព មានអ្វីទាំងគ្រប់ អធិកអធម ទាំងថ្លៃទាំងថោក តាមគេនិយម អ្នកតូចអ្នកធំ ឈូឆរតាមពេល។”

ចំណាំការប្រើប្រាស់

(ម.ព. អធិក និង អធម)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់