អន
ទន់, ស្រទន់ :
ទន់, ស្រទន់ :
ទន់, ស្រទន់ :
“សម្បុរអន សម្បុរស្រទន់, សម្បុរស្រគាំ; ខៀវអន ខៀវខ្ចី។ (ព.កា.) សម្រាប់កវីប្រើតាមត្រូវការ, ដូចជាកាព្យថា កញ្ញាឈ្មោះអន និងនាងគូកន ពាក់អាវអនខ្ចី ដំណើរញ៉ែងញ៉ង ញ៉ិកញ៉ក់ល្វតល្វៃ មុខមាត់ប្រិមប្រីយ៍ សម្ដីស្រទន់។ ឬមួយបែបទៀតថា ទ្រង់ទ្រាយស្រឡន ឆវីវណ្ណអន មុខមាត់ស្រស់បស់ ពេញទាំងសព៌ាង្គ រូបរាងទាំងអស់ សុទ្ធសឹងតែស្រស់ ឥតទាស់ភ្នែកឡើយ។”
ឈ្មោះបទភ្លេងបុរាណខ្មែរមួយបែប :
“ភ្លេងអន។”
(គេលេងនៅពេលដែលត្រូវសុំឱ្យកូនស្រីចេញពីល្វែងចន្ទន៍ខាងក្នុងមកក្រាបផ្ទឹមជាមួយនឹងកូនប្រុសជាគូគ្នា, ប្រើក្នុងពិធីអាវាហមង្គល; គេច្រៀងថា អនអើយស្រីអន សុំបើកវាំងនន អញ្ជើញអនមកផ្ទឹម លុះផ្ទឹមរួចហើយ អញ្ជើញសន្សឹម ដើរចូលតែត្រឹម ល្វែងចន្ទន៍ខាងក្នុង។ល។ រាយទំនុកយ៉ាងណានោះ ស្រេចនឹងការឈ្លាសវៃស្ទាត់ជំនាញរបស់អ្នកច្រៀងដែលច្រៀងរាយទំនុកមិនឱ្យឆ្គង)។