វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អន្តិម

គុ. [អ័ន-តិ-ម៉ៈ] ឬ [អន់-តិ-ម៉ៈ]

ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ។

ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ។

ឧទាហរណ៍

“”

២

កិច្ចជាបំផុត គឺកិច្ចដែលហើយក្រោយបំផុត ឬកិច្ចដែលធ្វើក្នុងកាលជិតអស់ជីវិត (មច្ឆិមកិច្ច)។

ឧទាហរណ៍

“”

៣

ជាតិជាខាងក្រោយបំផុត (មច្ឆិមជាតិ)។

ឧទាហរណ៍

“”

៤

អន្តភាពជាខាងចុងបំផុត (មច្ឆិមត្តភាព)។

ឧទាហរណ៍

“”

៥

អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) :

ឧទាហរណ៍

“ព្រះអរហន្តីជា អន្តិមទេហធារិនី។”

៦

មច្ឆិមភព។

ឧទាហរណ៍

“”

៧

អាបត្តិបារាជិក (ព.វិ.)។

ឧទាហរណ៍

“”

៨

មនុស្សដែលកាលបួសជាភិក្ខុ ត្រូវអាបត្តិបារាជិក។

ឧទាហរណ៍

“”

៩

ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត (បច្ឆិមសាសន៍) :

ឧទាហរណ៍

“(ព.កា.) អន្តិមសាសន៍នៃម៉ែឪ ដែលត្រូវកូនកាន់កុំបំភ្លេច ព្រោះជាបណ្ដាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន។ កុំឱ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណ ត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ។”

ចំណាំការប្រើប្រាស់

(វេវ. បច្ឆិម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់