វចនានុក្រមខ្មែរវចនានុក្រម
អន្តេវាសិក
សិស្ស, កូនសិស្ស :
សិស្ស, កូនសិស្ស :
សិស្ស, កូនសិស្ស :
“អន្តេវាសិក (ដោយសង្ខេប) មាន ៥ ប្រភេទ គឺ ១ បព្វជ្ជន្តេវាសិក សិស្សបំបួស (ឱ្យបានជាសាមណេរ) ; ២ ឧបសម្បទន្តេវាសិក សិស្សសូត្រ (ឱ្យបានជាភិក្ខុ) ; ៣ ឧទ្ទេសន្តេវាសិក សិស្សរៀនបាលី; ៤ និស្សយន្តេវាសិក សិស្សនិស្ស័យ (សិស្សសូមនិស្ស័យនៅអាស្រ័យផង) ; ៥ ធម្មន្តេវាសិក សិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ (ហៅ វិជ្ជន្តេវាសិក, សិប្បន្តេវាសិក ជាដើម តាមរូបសព្ទចំណេះដែលរៀនក៏បាន)។”
សិស្សឬនិស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋាន។
“”
(ប្រើជា អន្តវាសិនឬអន្តេវាសិន ក៏បាន; សិស្សស្ត្រីជា អន្តវាសិនីឬអន្តេវាសិនី។ ម.ព. អន្តេ, សិស្ស និង អាចារ្យ ផង)។