វចនានុក្រមខ្មែរវចនានុក្រម
អប់រំ
កិ. [អប់-រំ]
អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ។
អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ។
អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ។
“”
(ព.ប្រ.) ហាត់ចិត្ត, បង្វឹកចិត្ត; ជួសជុលចំពោះវិជ្ជាឬកិរិយាមារយាទ, ហ្វឹកហាត់ឱ្យស្ទាត់ជំនាញជាងមុន, កែឱ្យបានល្អប្រពៃជាងមុនជាលំដាប់; ខំប្រឹងបំពេញឧបនិស្ស័យឱ្យបរិបូណ៌, ខំកសាងសន្សំបុណ្យកុសលរក្សាទុកពុំឱ្យមានហ្មង, មិនឱ្យមានថ្នាំងថ្នាក់; បន្ទុំបារមី :
“ព្រះបរមពោធិសត្វបានអប់រំបន្ទុំបារមីអស់កាលយូរអង្វែង។”
បង្រៀន ប្រៀនប្រដៅ ឬបណ្ដុះបណ្ដាលកាយសម្បទា សតិបញ្ញា និងសីលធម៌តាមគ្រប់សកម្មភាពដើម្បីទទួលបានចំណេះដឹង ជំនាញ សមត្ថភាព និងគុណតម្លៃ ហើយក្លាយខ្លួនជាបុគ្គលល្អនិងមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ ប្រទេសជាតិ និងមនុស្សជាតិ។
“”
ឈ្មោះក្រសួងរដ្ឋមន្ត្រីកាន់កាប់មុខការផ្នែកខាងការអប់រំ, ការសិក្សា :
“ក្រសួងអប់រំ យុវជន និងកីឡា។”
(ពីដើមហៅ ក្រសួងសិក្សាធិការ)។