វចនានុក្រមខ្មែរវចនានុក្រម
អផ្សុក
កិ., គុ. [អប់-សុក] ឬ [អៈ-ផ្សុក]
មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ :
មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ :
មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ :
“ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់!”
(ស.ស.) មានជំងឺ, ឈឺ :
“មានលោកភិក្ខុមួយរូបអផ្សុកធ្ងន់ណាស់ ដាច់ចង្ហាន់ពីរបីថ្ងៃហើយ។”
(ម.ព. អប្បសាន្ត) :
“(ព.កា.) ថា អផ្សុកអប្សាន្ត ស៊ីដេកពុំបាន មានតែកង្វល់ រងទុក្ខលំបាក ព្រោះអកុសល ផលកម្មបកផ្ដល់ ឱ្យមានទុក្ខព្រួយ។ ទុក្ខព្រោះកម្មកាច ឥតនរណាអាច នឹងចូលមកជួយ រំលែកទុក្ខធ្ងន់ ឱ្យអន់រញ្ជួយ មានតែខ្លួនមួយ ទើបជួយខ្លួនបាន។ ដោយការកុសល ដែលខ្លួនខ្វាយខ្វល់ កាន់សីលធ្វើទាន ចម្រើនភាវនា សទ្ធាជាយាន លុះបាននិព្វាន ទើបមានសុខពិត។”
(ម.ព. អផ្សុកអប្បសាន្ត)។
“”