វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អភិធជមហារដ្ឋគុរុ

ន. [អៈ-ភិ-ធៈ-ជៈ-មៈ-ហា-រ័ត-ឋៈ-គុ-រុ]

គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។ ឋានន្តរជាសមណស័ក្ដិថ្នាក់ខ្ពស់បំផុត ឡើងពីថ្នាក់ អគ្គមហាបណ្ឌិត មក, ជាសមណស័ក្ដិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។ ឋានន្តរជាសមណស័ក្ដិថ្នាក់ខ្ពស់បំផុត ឡើងពីថ្នាក់ អគ្គមហាបណ្ឌិត មក, ជាសមណស័ក្ដិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ក្នុងបុរាណសម័យ, កាលដែលប្រទេសភូមាមានព្រះមហាក្សត្រិយ៍គ្រប់គ្រងរាជសម្បត្តិនៅឡើយ, ព្រះរាជាទ្រង់តាំងព្រះមហាថេរជាអ្នកប្រាជ្ញធំអង្គណាមួយជា ព្រះអភិធជមហារាជគុរុ ជាមហារាជគ្រូក្នុងព្រះរាជាណាចក្រភូមា; លុះចំណេរកាលមកដល់បច្ចុប្បន្នសម័យនេះ ប្រទេសភូមាមានឯករាជ្យជាសាធារណរដ្ឋ ហៅថា សហភាពភូមា ទៅវិញ, រដ្ឋាភិបាលក៏បំប្លែងសមណស័ក្ដិនេះជា អភិធជមហារដ្ឋគុរុ តាមសម័យនិយម, បានតាំងមហាថេរថ្នាក់ អគ្គមហាបណ្ឌិត ច្រើនរូបក្នុងសហភាពភូមាឱ្យឡើងកាន់សមណស័ក្ដិនេះ។ ដល់មក ព.ស. ២៥០០ រដ្ឋាភិបាលសាធារណរដ្ឋភូមា បានសុំតាំងមហាថេរបរទេស ៤ រូបគឺ មហាថេរ ប្រទេសស្រីលង្កា, ប្រទេសកម្ពុជា, ប្រទេសថៃ, ប្រទេសលាវ ឱ្យមានសមណស័ក្ដិជា អភិធជមហារដ្ឋគុរុ ផងដែរ ដោយមិត្តភាព ទាំងខាងពុទ្ធចក្រទាំងខាងអាណាចក្រ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់