វចនានុក្រមខ្មែរវចនានុក្រម
អម្រែក
ន. [អំ-រែក]
បន្ទុកសម្រាប់រែក :
បន្ទុកសម្រាប់រែក :
បន្ទុកសម្រាប់រែក :
“ទឹកមួយអម្រែក, សំណាបមួយអម្រែក។”
ទម្ងន់ភារកិច្ចដែលបុគ្គលណាមួយត្រូវទទួលខុសត្រូវ, តស៊ូ, ដោះស្រាយបញ្ហាជួយចិញ្ចឹមឬជួយទំនុកបម្រុងផ្ចុងផ្ដើមឧបត្ថម្ភ ទំនុកបម្រុងក៏ហៅថាអម្រែកដែរ :
“គ្រួសារខ្ញុំមានសមាជិក ៩ នាក់ក្នុងនោះ បងប្អូនខ្ញុំរៀន ៥ នាក់ ហើយលោកយាយខ្ញុំមានជំងឺផង ត្រូវចំណាយលុយជាច្រើន។ អម្រែកដ៏ធ្ងន់នេះត្រូវឪពុករបស់ខ្ញុំទទួលរ៉ាប់រងតែម្នាក់ឯង។”