វចនានុក្រមខ្មែរ

អរហំ

លោកអ្នកឆ្ងាយចាកកិលេសព្រមទាំងវាសនា គឺអច្ឆរិយមនុស្សដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់ ព្រមទាំងកាត់ផ្ដាច់បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគបានផង (ប្លែកគ្នាអំពីខីណាសវបុគ្គលដទៃ) :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

លោកអ្នកឆ្ងាយចាកកិលេសព្រមទាំងវាសនា គឺអច្ឆរិយមនុស្សដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់ ព្រមទាំងកាត់ផ្ដាច់បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគបានផង (ប្លែកគ្នាអំពីខីណាសវបុគ្គលដទៃ) :

ឧទាហរណ៍

“ព្រះអរហំ (ព្រះសព្វញ្ញុពុទ្ធ)។”

ចំណាំការប្រើប្រាស់

(សម្រាប់ពុទ្ធសាវ័កឬព្រះបច្ចេកពុទ្ធ ប្រើជា អរហន្តឬអរហា; ពុទ្ធសាវិកាជា អរហន្តី; ប៉ុន្តែបើរៀងភ្ជាប់ពីខាងដើម សម្ពុទ្ធឬសម្មាសម្ពុទ្ធ, បាលីប្រើតែ អរហំ ជា អរហំសម្មាសម្ពុទ្ធ; ខ្មែរប្រើតាមបែបនេះក៏មាន ប្រើជា អរហន្ត ក៏មាន ដូចជា ព្រះអរហន្តសម្មាសម្ពុទ្ធឬព្រះអរហន្តសម្ពុទ្ធ។ ម.ព. អរហន្ត ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់