វចនានុក្រមខ្មែរវចនានុក្រម
អល់អែក
កិ., គុ.កិ. [អល់-អែក]
ស្ទាក់ស្ទើរ :
ស្ទាក់ស្ទើរ :
ស្ទាក់ស្ទើរ :
“ខ្ញុំចេះតែអល់អែកៗ នឹកៗទៅដូចជាមិនចង់ហ៊ានទទួល ...។”
រារែក, ស្ទើរទៅស្ទើរនៅ :
“ចិត្តអល់អែក, ដំណើរអល់អែក។ (ព.កា.) បើពេលទំនេរកុំអល់អែក ថ្ងៃនេះជាស្អែកឱ្យខកខាន ស្អែកជាខានស្អែករែងពុំបាន ខានៗច្រើនដងឃែតទទេ។ គេអាទិ៍យើងអាទិ៍កុំទ្រមក់ ដូចជនដេកលក់ព្រោះធ្វេសទ្វេ គេម៉េចយើងម៉េចត្រូវមើលគេ គេដើរយើងដើររត់យើងរត់។ ធ្វើការរកស៊ីកុំចំអៀក ជ្រលៀកឱ្យស្មារតីរលត់ មនុស្សខ្ជិលកុំសេពសមព្រមត់ ត្រូវពត់គំនិតជានិរន្តរ៍។”