វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

គ្រឿងជំទាស់, គ្រឿងរារាំង, ហេតុដែលនាំឱ្យទើសទាក់, ឧបសគ្គ :

ឧទាហរណ៍

“ទៅមកពុំបាន ព្រោះមានអវគ្រហៈ។”

២

ក្នុងវេយ្យាករណ៍សំស្ក្រឹតប្រើជាឈ្មោះវណ្ណយុត្តមួយយ៉ាង មានសណ្ឋានស្រដៀងនឹងរាងដងកណ្ដៀវខ្មែរ (ៜ) នេះ (ហៅថា អវគ្រហៈ “វណ្ណយុត្តជាគ្រឿងធ្វើស្រៈ អៈ ឱ្យខ្ចាត់ចេញ”), សម្រាប់ប្រើតបទសន្ធិជាជំនួសស្រៈ អ, មានវិធីប្រើដូចគ្នានឹង អាប៉ុស្ត្រុហ្វិ៍ Apostrophe បារាំងសែស (') នេះ, ប្រើចំពោះតែភាសាសំស្ក្រឹត, ដូចជា សោ អបិ > សោ ៜ បិ, សោ អហំ > សោ ៜ ហំ, តេ អបិ > តេ ៜ បិ ជាដើម; បើភាសាសំស្ក្រឹតដែលសរសេរជាអក្សរបារាំង ប្រើជា So'pi, so'ham, te'pi។ ខាងភាសាបាលី មិនមានវណ្ណយុត្តនេះឡើយ, ប៉ុន្តែក្នុងវេយ្យាករណ៍ បាលី បើត្រូវការប្រើ (') នេះ (តាមសម័យនិយម) ជា សោ'បិ, សោ'ហំ, តេ'បិ ...ក៏បាន (ដើម្បីឱ្យស្រឡះភ្នែក)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ប្រើជា អវគ្រោះ ក៏បាន)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់