ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក។

ឧទាហរណ៍

“”

២

អមនុស្សពួកមួយ, ទីទៃពីពួកទេវតា, នៅក្នុងអសុរភព មានវេបចិត្តិអសុរិន្ទជាស្ដេច, ជាសត្រូវនៃពួកទេវនៅឋានត្រ័យត្រិង្ស :

ឧទាហរណ៍

“ពួកអសុរ។”

៣

កូនក្រមុំនៃអសុរ (ហៅចំពោះនាងសុជាតាជាធីតានៃវេបចិត្តិអសុរិន្ទដែលបានមកជាជាយានៃព្រះឥន្ទ) :

ឧទាហរណ៍

“នាងសុជាតាអសុរកញ្ញា។”

៤

(ម.ព. អសុរកញ្ញា)។

ឧទាហរណ៍

“”

៥

អទិស្សមានកាយច្រើនពួក ជាអបាយសត្វ កើតអាស្រ័យនៅក្នុងមនុស្សលោក ជាពួកនិសាចរ ច្រើនត្រាច់ក្នុងវេលាយប់ រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ជួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាច ធ្វើឱ្យនៅក៏មាន (ខ្មោចអារក្ស ក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ)។

ឧទាហរណ៍

“”

៦

ឋានលំនៅពួកអសុរ (នៅនាជើងភ្នំព្រះសុមេរុ៍)។

ឧទាហរណ៍

“”

៧

ស្ដេចនៃពួកអសុរ (ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ)។

ឧទាហរណ៍

“”

៨

(ម.ព. អសុរភព)។

ឧទាហរណ៍

“”

៩

វិមាននៃអសុរ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(បើស្ត្រីជា អសុរី, ប៉ុន្តែខ្មែរប្រើក្នុងកាព្យ សំដៅសេចក្ដីថា "អសុរប្រុស"ឬ"យក្សអង់អាច" ក៏មាន, ចួនប្រើជា អសុរា សំដៅចំពោះអសុរប្រុសច្រើននាក់ឬតែម្នាក់ក៏មាន; ចំពោះយក្សប្រុសច្រើននាក់ឬតែម្នាក់ក៏មាន)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់