វចនានុក្រមខ្មែរ

អហិង្សា

ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឱ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឱ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ :

ឧទាហរណ៍

“មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នា ក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្ដីសុខសម្រាន្តយ៉ាងក្រៃលែង។ (ព.កា.) ប្រាប់ផលអហិង្សា អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើកាន់បានគ្រប់គ្នា សមលោកទាំងមូលនឹងសះជា ការឈ្លោះទាស់គ្នាក៏នឹងគ្មាន។ ព្រោះអហិង្សាជាធម៌ស្ងប់ ឱ្យរាប់ឱ្យរកគ្នារាល់ប្រាណ អាចនាំឱ្យមានសុខសម្រាន្ត ធ្វើម្ដេចនឹងបានដូចថាអ្ហើយ។ ប្រសិនបើអាចប្រជុំគ្នា ទួទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម។ ឱ្យអហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា។ល។ (ប្រទីបនៃលោក គឺព្រះអាទិត្យ)។”

ចំណាំការប្រើប្រាស់

(វេវ. អវិហិង្សា, អវិហេសា។ ព.ផ្ទ. ហិង្សា, វិហិង្សា, វិហេសា)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់