វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាករ

ន. [អា-ក]

គំនរ; ពួក, ក្រុម; លោហធាតុផ្សេងៗ; កំណើតលោហធាតុ ឬកំណើតត្បូងផ្សេងៗ; ត្បូងឬលោហធាតុផ្សេងៗ; រ៉ែ; កំណប់ទ្រព្យ។

ស្វែងយល់ពីពាក្យ

និយមន័យ

១២ ន័យ
១

គំនរ; ពួក, ក្រុម; លោហធាតុផ្សេងៗ; កំណើតលោហធាតុ ឬកំណើតត្បូងផ្សេងៗ; ត្បូងឬលោហធាតុផ្សេងៗ; រ៉ែ; កំណប់ទ្រព្យ។

ឧទាហរណ៍

“”

២

អណ្ដូងត្បូង, អណ្ដូងលោហធាតុ។

ឧទាហរណ៍

“”

៣

អ្នកជីករកត្បូង។

ឧទាហរណ៍

“”

៤

(ម.ព. អាករខនិក)។

ឧទាហរណ៍

“”

៥

ទីដែលមានត្បូងឬមានលោហធាតុ។

ឧទាហរណ៍

“”

៦

អ្នកស្គាល់ត្បូង ឬអ្នកស្គាល់កន្លែងកើតត្បូង។

ឧទាហរណ៍

“”

៧

(ម.ព. អាករវិទ)។

ឧទាហរណ៍

“”

៨

(ម.ព. អាករដ្ឋាន)។

ឧទាហរណ៍

“”

៩

ល្អលើសលន់, ល្អកន្លង។

ឧទាហរណ៍

“”

១០

សួយ, តង្វាយ, ជំនូន; ប្រាក់ពន្ធ :

ឧទាហរណ៍

“សួយអាករ ឬ សួយសារអាករ។”

១១

(សេ.ហិ.) ប្រភេទពន្ធដែលប្រជាជនត្រូវបង់ ដើម្បីប្រើប្រាស់សេវាសាធារណៈណាមួយ :

ឧទាហរណ៍

“អាករលើការដឹកជញ្ជូនសំរាម។”

១២

ទេយ្យទានដែលបព្វជិតបានមកក៏ហៅ អាករ ដែរ :

ឧទាហរណ៍

“ពីម្សិលមិញ លោកគ្រូខ្ញុំនិមន្តទៅទេស្នាបានអាករសន្ធឹក។”

ចំណាំការប្រើប្រាស់

(ខ្មែរសម័យបុរាណ លុះតែសួយឬពន្ធដែលហូតយកអំពីពួកអ្នកជីករករបរក្នុងដី មានអ្នកជីករកត្បូងជាដើមឬទ្រព្យដែលបានអំពីគាស់កំណប់ ឬក៏ត្បូងនិងលោហធាតុដែលត្រូវហូតយកពីអ្នកទាំងនោះ, បើពុំនោះដែលគេថ្វាយជារាជបណ្ណាការនោះទើបហៅថា អាករ។ ម.ព. សួយ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់