វចនានុក្រមខ្មែរ

អាក្រោស

ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់។

ឧទាហរណ៍

“”

២

ការស្រែកដោយមានកំហឹងខ្លាំងភ្លេចគិតដល់សេចក្ដីអៀនខ្មាស ប្រកាសទោសអ្នកដែលឈ្លោះប្រកែកនឹងខ្លួន ឱ្យអ្នកស្រុកភូមិផងរបងជាមួយបានឮរាល់គ្នា :

ឧទាហរណ៍

“ស្រែកអាក្រោសឱ្យអ្នកស្រុក អ្នកភូមិឮរាល់គ្នា។”

៣

ការបណ្ដើរមនុស្សមានទោសឱ្យដើរស្រែកប្រកាសទោសកំហុសរបស់ខ្លួនឱ្យសាធារណជនបានឮទូទៅ (ធ្វើជាផ្លូវរាជការ) :

ឧទាហរណ៍

“បណ្ដើរអាក្រោស (ប្រើតែក្នុងរជ្ជកាលពីដើម)។”

ចំណាំការប្រើប្រាស់

(ចួនកាល, ក្មេងដែលប្រហែសឱ្យបែករបស់ស្រួយដូចយ៉ាង ក្អមដី, កែវ, ចានជាដើម, ដើម្បីឱ្យក្មេងនោះរាងចាល ចេះប្រុងប្រយ័ត្ន មិនប្រហែសឱ្យបែកទៀត, គេយកបំណែកអំបែងនោះ ចងព្យួរនឹងកក្មេងនោះឱ្យវាដើរបីជុំផ្ទះលំនៅ ស្រែកប្រកាសឱ្យគេរាល់គ្នាឮថា អាក្រោសអើយ ខ្ញុំឱ្យបែកក្អម! ... ការផ្ចាលទោសបែបនេះលើសលប់ណាស់, អ្នកដែលធ្លាប់ប្រកាន់ធ្វើ គួរលើកលែងធ្វើតទៅ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់