វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាចម៍កន្លង់

ន. [អាច់-កន់-ឡង់]

(ព.ប្រ.) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្ដារ (ដោយដែកកណ្ដារ) ជាដើម ស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ឬ កម្ទេចដែកខួង ជាដើម) :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

(ព.ប្រ.) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្ដារ (ដោយដែកកណ្ដារ) ជាដើម ស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ឬ កម្ទេចដែកខួង ជាដើម) :

ឧទាហរណ៍

“(ព.កា.) ប្រើ អាចម៍ ថា មូល វិញ រីពាក្យណាៗ ខាងដើមមានថា អាចម៍ៗនេះផ្សំ ត្រូវស្ដីថាមូល ខាងដើមទើបសម នឹងក្សត្រិយ៍ឧត្តម ដែលត្រូវកោតក្រែង។ ពាក្យមូលកន្លង់ ជាវាចាផ្ចង់ ដោយក្ដីរអែង គោរពមហាក្សត្រិយ៍ ជាព្រះគម្ដែង ចាស់បូរាណតែង- តែស្ដីយ៉ាងហ្នឹង។”

២

ស្លឹកចេកទុំជាដើម ដែលញាត់បុកក្នុងប្រហោងកាំភ្លើងធំឱ្យណែនរំសេវ :

ឧទាហរណ៍

“បុកអាចម៍កន្លង់ឱ្យណែនល្អ ទើបបាញ់ឮខ្លាំង (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់)។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់