វចនានុក្រមខ្មែរ

អាចម៍ផ្កាយ

ឈ្មោះក្រួសមូលៗឬសណ្ឋានផ្សេងក៏មានខ្លះ សាច់រឹងរលីង, កើតក្នុងទឹក, សម្រាប់ប្រើការចាក់បេតុងអារម៉េ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះក្រួសមូលៗឬសណ្ឋានផ្សេងក៏មានខ្លះ សាច់រឹងរលីង, កើតក្នុងទឹក, សម្រាប់ប្រើការចាក់បេតុងអារម៉េ :

ឧទាហរណ៍

“ក្រួសអាចម៍ផ្កាយ (ពាក្យក្រាបទូលក្សត្រិយ៍ថា ក្រួសមូលផ្កាយ)។”

២

ពន្លឺតូចដែលធ្លាក់រ៉ុយ ឬរតាយៗ ពីផ្ទៃអាកាសខាងលើចុះមកហើយបាត់ទៅវិញ មានសណ្ឋានស្រដៀងនឹងពន្លឺកាំជ្រួចយ៉ាងតូចដែលធ្លាក់ចុះមកខាងក្រោមវិញ :

ឧទាហរណ៍

“យប់មិញខ្ញុំឃើញអាចម៍ផ្កាយធ្លាក់ចុះត្រង់ផ្ទះអ្នក, ខ្ញុំនឹកថាអ្នកមុខជានឹងបានកូន (បើធ្លាក់មកធំបន្តិច ច្រើនហៅ ទេពច្យុត)។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់