វចនានុក្រមខ្មែរ

អាដានា

ពាក្យប្រើកាត់ខ្លីពី អាដានាដិយៈ ដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនា ហៅថា អាដានាដិយសូត្រ ឬ អាដានាដិយបរិត្ត។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ពាក្យប្រើកាត់ខ្លីពី អាដានាដិយៈ ដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនា ហៅថា អាដានាដិយសូត្រ ឬ អាដានាដិយបរិត្ត។

ឧទាហរណ៍

“”

២

តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, នៅថ្ងៃ ១៤រោចខែផល្គុនរៀងរាល់ឆ្នាំ, មានព្រះរាជពិធីមួយធ្វើក្នុងព្រះបរមរាជវាំងក្នុងវេលាយប់ហៅថា ព្រះរាជពិធីបញ្ជាន់ត្រស្ដិ មាននិមន្តព្រះភិក្ខុសង្ឃសូត្របាលីអាដានាដិយសូត្រ តាំងពីព្រលប់ទាល់ព្រឹក (សូត្រផ្លាស់គ្នា), មានបាញ់កាំភ្លើងធំយូរៗម្ដងគ្រប់ទិសធំទាំង ៤(បាញ់តាមសង្កាត់ឬថ្នាក់ធម៌), ហៅ កាំភ្លើងអាដានាដិយៈ ហៅកាត់ខ្លីត្រឹមតែ កាំភ្លើងអាដានា (ប្រើក្លាយមក, ទោះបាញ់កាំភ្លើងធំក្នុងពិធីផ្សេងៗក៏ហៅ កាំភ្លើងអាដានា ដែរ)។ លុះចំណេរកាលយូរមក, ហៅក្លាយឃ្លាតតាមៗគ្នាទៅជា កាំភ្លើងស័ក្ខណា, ប្រើជា កិ. ថា ស័ក្ខណាកាំភ្លើងធំ ដូច្នេះក៏មាន (គួរលើកលែងហៅ ស័ក្ខណា ត្រូវហៅ កាំភ្លើងអាដានា ដូចពីដើមវិញ)។ ព្រះរាជពិធីបញ្ជាន់ត្រស្ដិនោះសម័យឥឡូវហៅ ព្រះរាជពិធីភាណយក្ខ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ត្រស្ដិ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់