វចនានុក្រមខ្មែរវចនានុក្រម
អាឌម្ពរ
ន. [អា-ឌ័ម-ពៈ-រៈ] ឬ [អា-ឌ័ម-ព]
ស្គរធំសម្រាប់វាយឱ្យឮខ្លាំងជាអាណត្តិសញ្ញាក្នុងកាលដែលមានមហាភ័យក្នុងក្រុង ដូចយ៉ាងភ្លើងឆេះផ្ទះច្រើនក្នុងក្រុង ឬមានទ័ពលុកចូលក្រុងជាដើម (ស្គរនេះគេដាក់តែនៅទីខ្ពស់ស្រឡះ ត្រង់កណ្ដាលក្រុង) ; ស្គរសម្រាប់វាយភ្ជុំកងទ័ព, ស្គរទ័ព។
