ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ :

ឧទាហរណ៍

“ព្រះអាទិត្យរះ (ថ្ងៃរះ) ; ព្រះអាទិត្យអស្ដង្គត (ថ្ងៃលិច)។”

២

តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យ ឬ អាទិច្ច ថា "បុត្រនៃនាងអទិតិ", ជានាមនៃទេវតាពួកមួយជាបុត្រនាង អទិតិ, បណ្ដាបុត្រទាំងនោះ មានបុត្រមួយឈ្មោះ អាទិត្យ ឬ សូរ្យាទិត្យ ជាទេវបុត្រអ្នកបំភ្លឺលោក ហៅ ព្រះអាទិត្យ។ (គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ)។

ឧទាហរណ៍

“”

៣

ឈ្មោះនក្សត្រនព្វគ្រោះទី១ក្នុងពួកផ្កាយនព្វគ្រោះ៩:

ឧទាហរណ៍

“ផ្កាយអាទិត្យ។”

៤

ឈ្មោះថ្ងៃទី ១នៃសប្ដាហ៍ :

ឧទាហរណ៍

“ថ្ងៃអាទិត្យ។”

៥

ឈ្មោះនៃសប្ដាហៈ គឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង ៧:

ឧទាហរណ៍

“មួយអាទិត្យ, ពីរអាទិត្យ ។”

ចំណាំការប្រើប្រាស់

(គួរហៅ សត្តាហៈឬសប្ដាហៈ ឬក៏ សប្ដាហ៍ ដូច្នេះវិញ (មួយសត្តាហៈ; ចាំដល់សប្ដាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី ១ ទៅគ្រប់ ៧ ត្រឹមថ្ងៃសៅរ៍; ខ្មែរសម័យបុរាណហៅ មួយព្រះចន្ទ្រ ព្រោះរាប់ថ្ងៃចន្ទ្រជាថ្ងៃទី ១, លុះចំណេរកាលតៗមក មួយព្រះចន្ទ្រ ប្រើជាសព្ទអារក្សទៅវិញ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់