អានាបាណ
ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) "ខ្យល់ដង្ហើមចូល", អាបាណ (=បស្សាស) "ខ្យល់ដង្ហើមចេញ" ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា "ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ.ថ. អា ណា ប៉ា)។
