វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាយតនៈ

ន. [អា-យ៉ៈ-តៈ-ណៈ]

លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេស ឬជាតិភូមិ; ហេតុឬការណ៍។ (ព.ពុ.) ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦នេះ ហៅថា អាយតនៈ ខាងក្នុង (ហៅឱ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ទាំង ៦នេះ ហៅថា អាយតនៈខាងក្រៅ (ហៅឱ្យពេញជា រូបាយត នៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មា យតនៈ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន។

ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ឧទាហរណ៍

“”

២

សញ្ជាតិប្រទេសនៃហ្វូងគោ។

ឧទាហរណ៍

“”

៣

លំនៅរបស់ទេវតា (អាស្រមបង់បត់, មន្ទីរធំតូចដែលគេធ្វើចំពោះជាលំនៅនៃទេវតា, ដើមឈើធំឬទីណាមួយដែលជាចេតិយដ្ឋានរបស់ប្រជុំជន ដោយគេសន្មតជឿកាន់ថាជាលំនៅនៃទេវតា។

ឧទាហរណ៍

“”

៤

ហេតុឬការណ៍ដែលនាំឱ្យរួច (ចាកទុក្ខ)។ល។ (ព.វ.) អាយតនៈ នេះជួនកាលគ្រាន់តែភ្ជាប់មកសម្រួលមាត់ឥតប្រែថាជាអ្វីក៏មាន (ហៅថា បទបូរណៈ ឬ សកត្ថ), ដូចជា កម្មាយតនៈ ការងារ, កិច្ចការ, របរ; អំពើ (ដូចគ្នានឹង កម្ម ទទេដែរ) ; សិប្បាយតនៈ សិប្បៈឬសិល្បៈ, សិល្ប៍ (ដូចគ្នានឹង សិប្ប ទទេដែរ)។

ឧទាហរណ៍

“”

៥

អណ្ដូងរតនវត្ថុ, អណ្ដូងត្បូង។

ឧទាហរណ៍

“”

៦

សមោសរណដ្ឋាននៃហ្វូងបក្សី។

ឧទាហរណ៍

“”

៧

កន្លែងកើតមាសឬអណ្ដូងមាស។

ឧទាហរណ៍

“”

៨

លំនៅរបស់ឥស្សរជន។

ឧទាហរណ៍

“”

៩

សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ (ប្រទេសដើមកំណើតសេះ)។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់