អារម្មណ៍
គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង; ...។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ប្រភេទគឺ រូបារម្មណ៍ (សម្រាប់ភ្នែក), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ (សម្រាប់អណ្ដាត), ផោដ្ឋព្វារម្មណ៍ (សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ចេញ), ធម្មារម្មណ៍ (សម្រាប់ចិត្តសុទ្ធ) :