ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះខែទី ៨តាមចន្ទគតិ មាន ៣០ថ្ងៃ :

ឧទាហរណ៍

“ខែអាសាឍ។”

២

ឈ្មោះនក្សត្រឫក្សមានសណ្ឋានស្រដៀងនឹងឈើច្រត់, មាន ២យ៉ាងគឺ បុញ្វសាឍ ឬ បុញ្វសាឡ្ហ "ផ្កាយអាសាឍមុន" (ផ្កាយទី ១៨), ឧត្តរាសាឍ ឬ ឧត្តរាសាឡ្ហ "ផ្កាយអាសាឍក្រោយ" (ផ្កាយទី ១៩), រួមនក្សត្រឫក្សទាំង ២នេះហៅថាអាសាឍា ឬ អាសាឡ្ហា។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ប្រើក្លាយជា អាសាធ ក៏មាន; ហៅ អាសាឍមាសឬអាសាឡ្ហមាស ក៏បាន "ខែអាសាឍ"។ បើឆ្នាំដែលមានលើកខែ តាមអំណាចចន្ទគតិ ត្រូវលើកត្រង់ខែអាសាឍនេះឱ្យជាពីរខែ, ខែអាសាឍមុនហៅ បឋមាសាឍឬប្រថមាសាឍ "អាសាឍទី ១", ខែអាសាឍក្រោយហៅ ទុតិយាសាឍឬទ្វិតីយាសាឍ "អាសាឍទី២"; មាន ៣០ ថ្ងៃដូចគ្នាទាំងពីរខែ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់