ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់។

ឧទាហរណ៍

“”

២

ពឹងពាក់, ជ្រកកោន, ប្រព្រឹត្តទៅបានដោយសារ :

ឧទាហរណ៍

“បុត្រអាស្រ័យមាតាបិតា; សិស្សអាស្រ័យគ្រូ; ខ្ញុំរកប្រាក់បានអាស្រ័យកម្លាំងរែកសែង។”

៣

នៅ, សម្នាក់ ឬសំចតនៅ, សម្រាកនៅ :

ឧទាហរណ៍

“ខ្ញុំមកអាស្រ័យផ្ទះអ្នក៣ដងនេះហើយ។”

៤

ដេក :

ឧទាហរណ៍

“យប់ជ្រៅណាស់ហើយ នាំគ្នាអាស្រ័យដំណេកទៅ!”

៥

បរិភោគភោជនាហារ :

ឧទាហរណ៍

“ឯងរាល់គ្នា ចាំអីក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឱ្យហើយទៅ!”

៦

ជួយគ្នាឬពឹងពាក់គ្នាទៅវិញទៅមក :

ឧទាហរណ៍

“ខ្ញុំអាស្រ័យអ្នកៗអាស្រ័យខ្ញុំ។”

៧

ព្រោះ, ព្រោះតែ, ព្រោះហេតុតែ, ដោយសារ, ដោយសារតែ :

ឧទាហរណ៍

“វារិជាតមានឈូកនិងព្រលិតជាដើម ដុះលូតលាស់អាស្រ័យទឹកនិងភក់។ល។”

៨

ដូច្នេះហើយ ព្រោះហេតុនេះ ដោយមូលហេតុនេះ :

ឧទាហរណ៍

“អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់