វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អឹមអៀម

គុ., គុ.កិ. [អឹម-អៀម]

ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយ ឬដែលច្រើនតែនិយាយរហ៊ឹមៗ ស្ទើរមិនហើបមាត់ (ដោយមានសេចក្ដីអៀនច្រើន) :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយ ឬដែលច្រើនតែនិយាយរហ៊ឹមៗ ស្ទើរមិនហើបមាត់ (ដោយមានសេចក្ដីអៀនច្រើន) :

ឧទាហរណ៍

“មនុស្សអឹមអៀម, សម្ដីអឹមអៀម; និយាយអឹមអៀម។”

២

(ព.ទ.បុ.) បើឃើញថាពុំគួរនិយាយកុំនិយាយ, មានអ្វីបន្តិចបន្តួចនៅជិតគួរបរិភោគទៅកុំរង់ចាំភោជនាហារដែលមិនដឹងជានៅឯណាឬមិនដឹងជាអង្កាល់នឹងបាននោះ :

ឧទាហរណ៍

“(ព.កា.) បើមិនប៉ិនស្ដី អឹមអៀមវាហី ជាការស្រួលជាង និយាយខុសៗ ប្រុសគួរចៀសវាង ទោះបីនាងៗ ក៏គួរច្នោះដែរ។ សម្ដីជាឯក ទោះចេះដឹងប្លែក ប៉ុន្តែនៅក្បែរ អ្នកប្រាជ្ញជ្រៅជ្រះ កុំស្ដីបង្វែរ ការណ៍ពិតឱ្យបែរ ជាឆ្គងទៅវិញ។”

ចំណាំការប្រើប្រាស់

(និយាយថា អិមអៀន ក៏មាន, តាមទម្លាប់ប្រើ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់